អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ៣ខែនៃយុទ្ធនាការជំហានទី២ ក្រសួងព័ត៌មានបញ្រ្ជាបអក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយដល់សិស្សនៅជាង៤០សាលា ក្នុង១៤រាជធានី-ខេត្ត

ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះវិហារ, តាកែវ, កំពង់ស្ពឺ,…

ស្រ្តីលក់ទូរស័ព្ទជេរប្រមាថទាហានជួរមុខត្រូវបានចោទប្រកាន់ពីបទ«ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»

(ភ្នំពេញ)៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើស្រ្តីលក់ទូរស័ព្ទដែលបានជេរប្រមាថទាហាន(វីរៈកងទ័ព)ជួរមុខ ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ការចោទប្រកាន់នេះ យោងតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ ​នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា​ «ករណីនេះត្រូវបានតំណាងអយ្យការសម្រេច ចោទប្រកាន់ជនសង្ស័យខាងលើតាមនីតិវិធីបើកការស៊ើបសួរពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ»។ តាមការចោទប្រកាន់តាមមាត្រាខាងលើ ស្រ្តីរូបនេះអាចប្រឈមជាប់ពន្ធនាគារចាប់ពី ២…

«សហគមន៍រឹងមាំ ទេសចរណ៍រីកចម្រើន ធនធានគង់វង្ស»៖ បំប្លែងសក្តានុពលធនធានធម្មជាតិមូលដ្ឋាន ទៅជាផលិតផលទេសចរណ៍ ដើម្បីពង្រឹងសហគមន៍ទេសចរណ៍នៅខេត្តស្ទឹងត្រែង ឱ្យក្លាយជាកម្លាំងចលករនៃទេសចរណ៍ប្រកបដោយចីរភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគមន៍ទេសចរណ៍ទាំង៨នៃខេត្តស្ទឹងត្រែង រួមមាន៖ ១). សហគមន៍អេកូទេសចរណ៍អន្លងផ្សោតត្បូងខ្លា, ២). សហគមន៍អេកូទេសចរណ៍ជួរវែង, ៣). សហគមន៍អេកូទេសចរណ៍កោះព្រះ, ៤). សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល, ៥). សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, ៦). សហគមន៍អេកូទេសចរណ៍ព្រះរំកិល, ៧). សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន និង៨). សហគមន៍ជនជាតិដើមភាគតិច ដើម្បីស្តាប់ដោយផ្ទាល់នូវវឌ្ឍនភាព សក្តានុពល បញ្ហាប្រឈម និងសំណូមពររបស់សហគមន៍ ព្រមទាំងពិភាក្សាអំពីទិសដៅក្នុងការពង្រឹងគុណភាពសេវាកម្ម បង្កើតផលិតផលទេសចរណ៍ថ្មីៗ និងជំរុញការផ្សព្វផ្សាយសហគមន៍ទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យកាន់តែទូលំទូលាយ។ ពិធីសំណេះសំណាលនេះ…

កម្ពុជាកំពុងសាងសង់វិទ្យាស្ថាន នាយទាហានពហុជំនាញដើម្បីពង្រឹងដែនការពារជាតិ

យោងតាមរបាយការចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុកនៃផេកផ្លូវការរបស់បញ្ជាការដ្ឋានរថក្រោះ រថពាសដែក កងទ័ពជើងគោកកម្ពុជា! នៅថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ស៊ីថា មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានរថក្រោះ រថពាសដែក បានអញ្ជើញចូលរួមត្រួតពិនិត្យអំពីវឌ្ឍនភាពការងារកសាងវិទ្យាស្ថាន នាយទាហានពហុជំនាញ ក្រោមអធិភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៌ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង…

គម្រោងជំនួយសន្តិសុខផ្លូវការរបស់ជប៉ុនទៅកាន់ព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី១៩ ខែកក្កដា ឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី រួមជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារអាម៉េរិក)។ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។ យើងរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ។…

ផ្សារផលិតផលខ្មែរខេត្តក្រចេះ បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ នៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។

ខេត្តក្រចេះ៖ ផ្សារផលិតផលខ្មែរខេត្តក្រចេះ បាននិងកំពុងដំណើរការលក់កសិផល និងផលិតផលខ្មែរ ដែលបានដាំដុះ និងកែច្នៃដោយកសិករ និងផលិតករខ្មែរនៅក្នុងខេត្តក្រចេះ នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៦ព្រឹក – ៦ល្ងាច ដែលមានទីតាំងនៅផ្លូវបេតុងទឹកស្អាតក្រុងក្រចេះ ជិតស្ពានសរ ខេត្តក្រចេះ ។ សូមបញ្ជាក់ថា ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តក្រចេះ ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិតផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។ ផ្សារផលិតផលខ្មែរនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារបន្ថែមដល់កសិករ…

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន

នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចមិត្តភាពផ្លូវការ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានឱ្យដឹងថា នៅក្នុងឱកាសទស្សនកិច្ចខាងលើនេះ សម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម…

CMAC រក្សាទុកគ្រាប់បែក MK-84 ថៃជាភស្តុតាងសង្គ្រាម!

នាយកមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហេង រតនា បាននិយាយថា ស៊ីម៉ាក់ បានធ្វើការកែប្រែគ្រាប់បែកពីលើអាកាស MK-84 ដែលយោធាថៃប្រើកាលពីឆ្នាំមុន អំឡុងពេលនៃការប៉ះទង្គិចគ្នាពីរជុំ។ ពួកគេត្រូវបានអព្យាក្រឹត និងមិនព្រមអភិរក្សពួកគេទុកជាភស្តុតាងប្រវត្តិសាស្ត្រនៃសង្គ្រាម។ F-16s ថៃទម្លាក់គ្រាប់បែកទម្ងន់ជិតមួយតោន. ពួកគេត្រូវបានផលិតឡើងនៅខែសីហាឆ្នាំ 1996 ដោយឧស្សាហកម្មយោធាអ៊ីស្រាអែល។ រូបថតពី ហេង រតនា

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ នារសៀលថ្ងៃអង្គារ​ ទី១៦ ខែមិថុនា ឆ្នាំ២០២៦ នេះ ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្ត្រីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពុងឆ្នាំងសរុបប្រមាណជា ២៥០នាក់ នៅសាលាខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិតអគ្គនាយករង ប.ស.ស. បានលើកឡើងថា ការរៀបចំឱ្យមានសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងផ្តល់ឱកាសឱ្យមន្ត្រីរាជការថ្នាក់ក្រោមជាតិ អាចស្វែងយល់ឱ្យកាន់តែច្បាស់អំពីវឌ្ឍនភាព…

គណកម្មាធិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង អញ្ជើចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ស្រ្តីដែលទើបសម្រាកកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងឱកាសនៃព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

កំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជបេសកម្មមនុស្សធម៌ សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៩០ព្រះវស្សា និង យាងចូល៩១ព្រះវស្សា សាខាកាកបាទក្រហម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះដឹកនាំដោយប្រធានគណកម្មាធិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់…