បាតុភូត អែលនីញ៉ូ (El nino) នឹងស្ថិតនៅក្នុងកំរិត១០០% រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៧។

យោងតាមការព្យាករ អាកាសធាតុជាសកលតំបន់ ក៏ដូចជានៅផ្ទៃប្រទេសកម្ពុជា រដូវវស្សាឆ្នាំ២០២៦ និងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ។ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន​​ មេត្តាបន្ត​ចូល​រួម​សហការក្នុង​ការ​ថែ​រក្សា​ប្រភព​ទឹកនៅតាមអាងទឹក ព្រមទាំងបឹងបួទុកឱ្យបានល្អ​សម្រាប់រដូ​វប្រាំង​នាពេលខាងមុខ​ និងចូលរួម​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​ប្រកបដោយស្មារតីទទួលខុសត្រូវ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ ជាពិសេស​បណ្ដា​តំបន់​ជនបទ​ដាច់​ស្រយាល​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពីប្រភព​ទឹក។ តើអ្វីទៅជាបាតុភូតអែលនីញ៉ូ (El Niño)? បាតុភូតអែលនីញ៉ូ (El Niño) គឺជាបាតុភូតធម្មជាតិដែលកើតឡើងនៅពេលដែល ទឹកសមុទ្រនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកកណ្តាល និងភាគខាងកើត មានសីតុណ្ហភាពក្តៅជាងធម្មតា។ ផលប៉ះពាល់សំខាន់ៗ កម្ដៅឡើងខ្លាំង…

សាលាបឋមសិក្សាចំនួន៥ ទទួលបានការកែលម្អបរិស្ថានសិក្សា និងបណ្ណាល័យពីមិត្តចិនតាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដើម្បីលើកកម្ពស់វប្បធម៌អាន និងអភិវឌ្ឍមូលធនមនុស្ស

ភ្នំពេញ៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងជាស្ថាបនិកគម្រោង «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា បានលើកឡើងថា ការកែលម្អបរិស្ថានសិក្សា និងការបង្កើតបណ្ណាល័យនៅតាមសាលារៀន គឺជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការជំរុញវប្បធម៌អំណាន និងការកសាងមូលធនមនុស្សសម្រាប់អភិវឌ្ឍប្រទេសជាតិ។ លោកបណ្ឌិតបានគូសបញ្ជាក់ថា ដោយមិនរាប់បញ្ចូលនូវជំនួយដ៏ច្រើនសន្ធឹកសន្ធាប់របស់ស្ថានទូតចិនប្រចាំកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នផ្សេងៗទៀតនោះទេ តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មានសាលាបឋមសិក្សាចំនួន ៥ បាននិងកំពុងក្លាយជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងការទទួលបានការគាំទ្រលើការកែលម្អបរិស្ថានសិក្សា និងបរិក្ខារអប់រំ។ សាលាបឋមសិក្សាទាំង ៥ នោះរួមមាន៖ ១. សាលាបឋមសិក្សាប្រសូត…

ពីមរតកទស្សនវិជ្ជាខុងជឺ ទៅការយល់ដឹងរួមរបស់មនុស្សជាតិ

ថ្ងៃ ទី២៨ ខែកញ្ញា ឆ្នាំ ២០២៦ ជាខួប២៥៧៧ឆ្នាំ នៃថ្ងៃកំណេីតរបស់ខុងជឺ ហេីយ«នីសាន»ជាទីដែលខុងជឺចាប់កំណេីតកាលពីឆ្នាំ៥៥១មុនគ្រិស្តសករាជ បានក្លាយជាទីណាត់ជួបនៃអ្នកនយោបាយ អ្នកស្រាវជ្រាវ អ្នកសិក្សាជនបរទេសច្រេីនប្រទេសនៅទូទាំងពិភពលោកណាត់ជួបគ្នាក្នុង «វេទិកានីសានពិភពអរិយធម៌» ដោយរាប់ចាប់ ពីឆ្នាំ២០១០មក ។ ឆ្នាំ ២០២៦ ជាខួបទី១២នៃវេទិកានីសាន ដោយផ្តោតលើការសន្ទនា និងការផ្លាស់ប្តូររវាងអរិយធម៌នានារបស់មនុស្សជាតិ។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានវាយតម្លៃថា «វេទិកានីសានពិភពអរិយធម៌លើកទី១២» មិនមែនគ្រាន់តែជាវេទិកាមួយរបស់ប្រទេសចិនប៉ុណ្ណោះទេ។ វាថែមទាំងធ្វើឱ្យយើងអាចទាញយកប្រាជ្ញាពីប្រវត្តិសាស្ត្រ និងប្រពៃណី ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលជំនាន់ថ្មីកំពុងជួបប្រទះ ហើយរួមគ្នាកសាងអនាគតដ៏ប្រសើរសម្រាប់មនុស្សជាតិ។…

យុវជនចិន-កម្ពុជា ក្លាយជា “ដៃគូយុវវ័យ” ដ៏សំខាន់ក្នុងការកសាងសហគមន៍វាសនារួម គ្រប់រដូវកាល

ភ្នំពេញ៖ យុវជនចិន និងកម្ពុជា កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជា «ដៃគូយុវវ័យ» ដើម្បីបន្តវេន និងពង្រឹងចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត តាមរយៈការកសាងសហគមន៍វាសនារួម ចិន-កម្ពុជា គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។ នេះជាការលើកឡើង របស់ឯកឧត្តម ផឹង ពីន អនុប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន និងជាប្រធានការិយាល័យកសាងអរិយធម៌ខាងស្មារតីនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន នៅក្នុងព្រឹត្តិការណ៍អំណានសហគ្រិនភាពយុវជនចិន-កម្ពុជា ក្រោមប្រធានបទ “Tomorrow’s boss” ដែលបានរៀបចំឡើងនាថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៦ ។…

បញ្ហាចាក់ពង្រាយដីលើផ្លូវបេតុងមួយខ្សែត្រូបានកៀដីចេញនិងបាញ់ទឹកលាងសំអាតក្រោយមានបទបញ្ជារបស់សម្តេចបវរធិបតី។

កណ្តាល៖ យោងតាមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបកស្រាយបញ្ជាក់ពីហេតុការខាងលើមានខ្លឹមសារដើមទាំស្រុងដូចខាងក្រោម៖ សូមជម្រាបសួរ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ មានកិត្តិយស សូមជម្រាបជូនថា៖ ករណីផ្លូវបេតុងមួយខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ខ្ញុំសូមជម្រាបជូនថាខ្សែផ្លូវនេះយើងធ្វើតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ យើងបានធ្វើការបង្ហាប់តាមស្រទាប់នីមួយៗតាមស្តង់ដារ ដោយឡែកការងារលប់ចិញ្ជើមយើងធ្វើតាមក្រោយពេលដោះពុម្ភបេតុង និងបេតុងមានភាពរឹងល្អ។ តែពេលចាក់ពង្រាយដីធ្វើចិញ្ចើម អាកាសធាតុធ្លាក់ភ្លៀងខ្លាំងបណ្តាលអោយការពង្រាយមានភាពយឺតយ៉ាវ និងបង្កការរាំងស្ទះដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ តែថ្ងៃនេះក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន សហការជាមួយអាជ្ញាធរមូលដ្ឋាន…

បទវិភាគ៖ ផែនការអភិវឌ្ឍន៍​ ​៥ ​ឆ្នាំទី ១ ត្រូវបាន​ប្រកាស “គជ់បូព៌ា”​អបអរ​សាទរទទួលផែនការគោលនយោបាយអភិវឌ្ឍថ្មី

នៅថ្ងៃទី ១៦​ខែ​កញ្ញា ហុងកុង​ដែលត្រូវ​បានប្រសិទ្ធនាមថា ​​ “គជ់បូព៌ា”បាន​អបអរសាទរ​ទទួលផែនការគោលនយោបាយ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គមថ្មី​ ។ នៅថ្ងៃដដែល​ ​តំបន់រដ្ឋបាលពិសេសហុងកុងនៃ​ប្រទេស​ចិន​​បាន​ប្រកាសនូវ​«ផែនការ ​៥ ​ឆ្នាំទី ​១ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៃ​តំបន់រដ្ឋបាលពិសេសហុងកុង​(ឆ្នាំ ​២០២៦-២០៣០)» ​។ នេះជា​លើក​ទីមួយ​ហើយ​ដែល​តំបន់រដ្ឋបាលពិសេសហុងកុងធ្វើ ការ​រចនាពីលំដាប់កំពូលដោយ​គ្រប់ជ្រុង​ជ្រោយ ​អំពី​​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម ដែល​បាន​កំណត់​យ៉ាង​ច្បាស់លាស់​នូវ​គោលដៅសំខាន់ៗ យុទ្ធសាស្ត្រ​សំខាន់​ និង​មធ្យោបាយ​អនុវត្ត​ ផែនការ​នេះមាន​អត្ថន័យដ៏ជ្រាលជ្រៅជានិមិត្តសញ្ញាចំពោះការ​ជំរុញ​ការ​អនុវត្ត​គោលការណ៍ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” ។ លោក Lee Ka Chiu អភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងបាន​ថ្លែង​ថា ការ​គ្រោង​ផែនការ​អភិវឌ្ឍរយៈពេល​៥ឆ្នាំ គឺជាតម្រូវ​ការ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ឱ្យ​ក្រុង​ហុងកុង​តភ្ជាប់​ដោយ​ស្វ័យម្ចាស់ការ​ជា​មួយផែនការយុទ្ធសាស្ត្រ​អភិវឌ្ឍ​ន៍​​ជាតិ…

ក្រសួងការបរទេសចិនថ្លែងថា​ ប្រទេសBRICS បានក្លាយជាកម្លាំងដឹកនាំដ៏ពិតប្រាកដនៃបណ្តាប្រទេសសកលខាងត្បូង

ថ្ងៃទី ១១ ខែកញ្ញា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានបើកធ្វើសន្និសីទសារព័ត៌មានជាប្រចាំ។មានអ្នកសារព័ត៌មានសួរថា ប្រទេសចិនប្រកាសព័ត៌មានថា​ លោកXi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី ១៨ តើចិនមានការរំពឹងទុកអ្វីខ្លះចំពោះកិច្ចប្រជុំលើកនេះ? លោកស្រី Mao Ning បានថ្លែងថា ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ និងចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចសហប្រតិបត្តិការ BRICS។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលលើកនេះ លោកXi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ហើយនឹងធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅជាមួយបណ្តាមេដឹកនាំនៃប្រទេស BRICS អំពីបញ្ហាសំខាន់ៗ…

លោក ថូ សំណាង ត្រូវបានបញ្ចប់មុខតំណែង ពីទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែងរបស់លោក ថូ សំណាង ទីប្រឹក្សា នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ផងដែរថាការបញ្ចប់មុខតំណែងរបស់ លោក ថូ សំណាង នេះ បានធ្វើឡើងក្រោយរកឃើញថារូបលោកបានប្រព្រឹត្តអំពើពុករលួយជាមួយលុយរាប់លានដុល្លារលើការលក់ទិដ្ឋាការឱ្យអ្នកប្រព្រឹត្តបទល្មើសស្កេម។ រីឯអ្នកពាក់ព័ន្ធ ក្នុងសំណុំរឿងពុករលួយរបស់ លោក ថូ សំណាង និងបក្ខពួកពីរនាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការហើយ។ ចំណែកចំណាត់ការរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ពួកគេរួចហើយដែរថា លោក ថូ សំណាង…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃព្រឹទ្ធសភា

នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងរាជរដ្ឋាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃព្រឹទ្ធសភា រួមមាន៖គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន ដឹកនាំដោយឯកឧត្តម នាង ផាត ប្រធានគណៈកម្មការ និងគណៈកម្មការនីតិកម្មនិងយុត្តិធម៌ ដឹកនាំដោយលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពី”វិសោធនកម្មច្បាប់…

បទវិភាគ៖ “ពណ៌បៃតង​”នៅវាលខ្សាច់មូយូសហាក់ដូច​ជា​ប្រភពទឹក​សម្រាប់​ស្រោចស្រពដើម​ឈើ​ចំណងមិត្តភាព​រវាង​ចិននិង​អាមេរិក​

យប់​ថ្ងៃទី២៣ខែ​សីហា នៅ​ព្រលានយន្តហោះ​អន្តរជាតិEjin Horoនៅក្រុងOrdos​នៃ​ភូមិ​ភាគ​ស្វយ័តម៉ុងហ្គោលីក្នុង លោកRonald Sakolsky ជាមិត្តភក្តិជនជាតិអាមេរិកម្នាក់​ដែល​បាន​ធ្វើដំណើរដ៏វែងឆ្ងាយមកកាន់​ប្រទេស​ចិន​បានឱបក្រសោបលោកស្រីYin Yuzhen ដែល​ជាវីរនារីចិនក្នុងការ​បង្ការនិងគ្រប់គ្រងរហោឋាន​កម្ម​ ។ ជំនួប​ម្តងទៀត​ដែល​រំលង​អស់​រយៈ​ពេល​ជាង​២០ឆ្នាំ​ ត្រូវបានផ្សព្វផ្សាយតៗគ្នាជាបន្តបន្ទាប់​លើបណ្តាញ​ទំនាក់​ទំនង​សង្គម ។ អ្នក​ប្រើប្រាស់​បណ្តាញអ៊ីនធឺណិតនៃ​ប្រទេស​ចិននិង​អាមេរិក​បាន​នាំគ្នា​​ Comment​ក្នុង​បណ្តាញទំនាក់ទំនងសង្គម​ថា “នេះគឺជាសេចក្តីស្រឡាញ់ និងការដឹងគុណរវាង​គ្នា​និង​គ្នា” “ពិភពលោក​ត្រូវ​ការ​រឿង​រ៉ាវ​ស្តីពី​កិច្ចសហប្រតិបតិ្តការ​មនុស្ស​ជាតិ​និង​ការរួម​គ្នា​បង្កើត​ភាព​ល្អបវរបែប​នេះ​​កាន់តែច្រើន​” ។ល។ កាលពីឆ្នាំ​១៩៩៩ លោកRonald Sakolsky គ្រូបង្រៀនជនជាតិអាមេរិកដែលកំពុង​ប​ង្រៀ​ន​នៅប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះរឿងរ៉ាវរបស់លោកស្រី​Yin Yu​zhen​ដែល​ធ្វើ​ការ​តស៊ូ​នៅ​តំបន់វាលខ្សាច់មូយូស​ ដើម្បី​បង្ការនិងគ្រប់គ្រងរហោ​ឋាន​កម្ម​និង​ដាំ​ដើមឈើបង្កើត​ព្រៃ ដូច្នេះ​ លោក​បាន​រៃអង្គាសប្រាក់​ចំនួន​៥ពាន់ដុល្លារ​អាមេរិក​ដើម្បី​ជួយ​លោក​ស្រី​Yin Yuzhen។ បច្ចុប្បន្ន​នេះ កូន​ឈើ​ដែល​​បាន​ទិញ​ដោយប្រាក់​រៃអង្គាស​នេះ​បាន​ដុះ​លូតលាស់​ទៅ​ជា​ដើមឈើ​ធំៗ​ចំនួន​ជាង​៥ម៉ឺន​ដើម…