សកម្មភាព​ពិព័រណ៍​​និង​ការ​ចាក់​បញ្ចាំង​​ភាពយន្ត​ចិននៅ​ក្រៅប្រទេស​ក្រោម​ប្រធានបទ ​​ « ភាពយន្តផ្លូវសូត្រ»​​សម្ពោធបើក​នៅ​​ក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន​

​​ ថ្ងៃទី ១២ ខែ​សីហា សកម្មភាព​ពិព័រណ៍​​និង​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ចិន​នៅ​ក្រៅប្រទេស​ក្រោម​ប្រធានបទ ​ « ភាពយន្ត​ផ្លូវសូត្រ»​​ ​បាន​សម្ពោធបើក​ជាផ្លូវការ​នៅរោងកុនមួយនៃ​ទី​​ក្រុង ប៊ីសខេក ប្រទេសកៀហ្ស៊ីស៊ីស្ថាន​​​។ ​តំណាង​ប្រហែល​៣០០នាក់​ដែល​​មកពី​មជ្ឈដ្ឋាន​នានា​របស់​​ចិននិង​កៀហ្ស៊ីស៊ីស្ថានបាន​ចូលរួម​ពិធី​បើក​។ ​ សូមបញ្ជាក់ថា ​សកម្មភាពនេះរៀបចំដោយ​អគ្គស្ថានីយវិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន (CMG) ។ ដើម្បី​អនុវត្ត​គំនិត​ឯកភាព​រួម​​របស់​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងពីរ​ចិននិង​កៀហ្ស៊ីស៊ីស្ថាន ​ពង្រឹង​ការផ្លាស់ប្តូរ​ប្រជាជន​និង​ប្រជាជន ​​សកម្មភាព​លើក​នេះ​នឹង​បញ្ចាំង​រឿង « Shenzhou 16 »​ ជាដើម​ដែលជា​​ភាពយន្តល្អៗ​របស់​ចិន​ដែល​​មានលក្ខណៈពិសេស​ដោយឡែកពីគ្នា ​ ដើម្បី​​បង្ហាញ​យ៉ាង​រស់រវើក​ពី​​ភាពទាក់ទាញពិសេស​នៃ​វប្បធម៌ចិន​និង​កម្លាំងចលករ​នៃ​ឧស្សាហកម្ម​ភាពយន្ត​ចិន​។ លោកLi Hua ​ទីប្រឹក្សា​ស្ថានទូត​ចិន​ប្រចាំ​​កៀហ្ស៊ីស៊ីស្ថាន​បាន​ថ្លែងថា…

ពួតដៃគ្នា​ឆ្ពោះទៅកាន់​អនាគត! ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិន​រៀបចំ​កិច្ចប្រជុំ​ស្តីពី​ដៃគូសហការ​ផលិត​ភាពយន្ត​ទូរទស្សន៍​និងភាពយន្ត​​ខ្នាតធំ​

កាលពីថ្ងៃទី​១៤ខែកក្កដា ​កិច្ចប្រជុំ​ស្តីពី​ដៃគូសហការ​ផលិត​ភាពយន្ត​ទូរទស្សន៍និង​ភាពយន្ត​ខ្នាតធំនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិនបាន​បើកធ្វើនៅ​ក្រុងប៉េកាំង ។ ​លោក​ Shen ​Haixiong ​អនុរដ្ឋមន្ត្រី​នៃក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជា​អគ្គនាយកនៃ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិន ​លោកស្រី​ Gao ​Xiaoli ​អនុប្រធាននៃ​តុលាការប្រជាជន​កំពូលចិន​និងលោក​ Shahbaz ​Khan ​តំណាង​អង្គការ​យូណេស្កូប្រចាំ​នៅចិនជាដើម​បានអញ្ជើញ​ចូលរួម​សកម្មភាពនេះ ​និងសម្ពោធ​ដំណើរការ​ការចាក់ផ្សាយ​ភាពយន្ត​ទូរទស្សន៍​និងភាពយន្ត​ខ្នាតធំល្អៗ​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​ប្រចាំឆមាស​ទីពីរ​ឆ្នាំ២០២៦​ ។ លោកស្រី ​Jiang ​Haiqing ​សមាជិក​ក្រុមអ្នក​និពន្ធនៃ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិម​ចិនបានថ្លែង​ថា ឆ្នាំ២០២៦ជា​ការចាប់ផ្តើម​អនុវត្ត“ផែនការ​អភិវឌ្ឍន៍ជាតិ៥​ឆ្នាំទី១៥”​របស់ចិន​ ​អគ្គស្ថានីយ​វិទ្យុនិង​ទូរទស្សន៍​មជ្ឈិមចិននឹង​បញ្ចេញ​ភាពយន្ត​ល្អៗក្នុង​ខណៈពេល​សំខាន់ៗ​ដូចជា ​ខួបទី​៩០ឆ្នាំនៃ​ថ្ងៃជ័យជម្នះនៃ​មហាដំណើរ​របស់​កងទ័ពក្រហម​និងខួបទី១០០​នៃការបង្កើតកងទ័ព​រំដោះប្រជាជន​ចិនជាដើម ​​ដើម្បី​បង្ហាញពី​គុណតម្លៃ​យុគសម័យ​និង​ស្មារតី​ចិន ។ ​អគ្គស្ថានីយ​វិទ្យុនិងទូរទស្សន៍​មជ្ឈិមចិននឹង​ពួតដៃ​ជាមួយដៃគូគ្រប់​មជ្ឈដ្ឋាន​ បំផុស​កម្លាំងរស់រវើក​នៃការច្នៃប្រឌិតថ្មី​ជាបន្តបន្ទាប់​ ដើម្បីរួម​ចំណែកកាន់តែ​ច្រើននិង​កាន់តែធំ​សម្រាប់​ការអភិវឌ្ឍ​វប្បធម៌សង្គមនិយម​និង​ការកសាង​ប្រទេស​ខ្លាំងក្លាខាង​វិស័យ​វប្បធម៌ ៕

លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន« មេដាយ ១ កក្កដា »

មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនបានប្រារព្ធឡើងយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី ១ ខែកក្កដា នៅវិមានប្រជាជននៅក្រុងប៉េកាំង ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូនអ្នកដែលទទួលបាន« មេដាយ ១ កក្កដា » ។ គួរបញ្ជាក់ថា «មេដាយ ១ កក្កដា» គឺជាការផ្តល់កិត្តិយសខ្ពស់បំផុតនៅក្នុងបក្សកុម្មុយនីស្តចិន។ ពិធីបំពាក់គ្រឿងឥស្សរិយយស«មេដាយ ១ កក្កដា»ត្រូវបានប្រារព្ធឡើងលើកដំបូងនៅឆ្នាំ២០២១ ខណៈពេលខួប ១០០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិន ដែលមានសមាជិកបក្សចំនួន…

មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា

លោក Xi Zhongxun ជាឪពុកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើលោកXi Jinping ជាកូនបុ្រស។ កើតក្នុងគ្រួសារកសិករមួយនៅស្រុក Fuping ខេត្ត Shaanxi លោក Xi Zhongxun ពូកែធ្វើការងារកសិកម្ម។ នៅពេលដែលលោកបម្រើការជាលេខាធិការបក្សនៅតំបន់ Guanzhong លោកបានជីករូងភ្នំពីរផ្ទាល់ខ្លួនសម្រាប់ទាំងលំនៅដ្ឋាន និងការិយាល័យរបស់លោក។ “ខ្ញុំជាកូនប្រុសរបស់កសិករ” គឺជាឃ្លាមួយដែលលោក Xi Zhongxun តែងតែនិយាយនៅផ្ទះ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ លោកបានរក្សាអត្តចរិតជាប្រជាពលករ។ អត្តចរិតរប់លោកឪពុក បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវិតរបស់លោក Xi Jinping។ នៅដើមឆ្នាំ…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…