ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានគូសរំលេចថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចមិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះបម្រែបម្រួល និងវិបត្តិនានានៅលើសកលលោក ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព បរិយាបន្ន។ ការគូសបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (Cambodia Industrial Development Policy – IDP) មុននឹងរៀបចំបន្តនីតិវីធីជំហានបន្ទាប់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃ ទី៤…
