បញ្ហាចាក់ពង្រាយដីលើផ្លូវបេតុងមួយខ្សែត្រូបានកៀដីចេញនិងបាញ់ទឹកលាងសំអាតក្រោយមានបទបញ្ជារបស់សម្តេចបវរធិបតី។

កណ្តាល៖ យោងតាមអ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានបកស្រាយបញ្ជាក់ពីហេតុការខាងលើមានខ្លឹមសារដើមទាំស្រុងដូចខាងក្រោម៖
សូមជម្រាបសួរ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ មានកិត្តិយស សូមជម្រាបជូនថា៖
ករណីផ្លូវបេតុងមួយខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ខ្ញុំសូមជម្រាបជូនថាខ្សែផ្លូវនេះយើងធ្វើតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ យើងបានធ្វើការបង្ហាប់តាមស្រទាប់នីមួយៗតាមស្តង់ដារ ដោយឡែកការងារលប់ចិញ្ជើមយើងធ្វើតាមក្រោយពេលដោះពុម្ភបេតុង និងបេតុងមានភាពរឹងល្អ។ តែពេលចាក់ពង្រាយដីធ្វើចិញ្ចើម អាកាសធាតុធ្លាក់ភ្លៀងខ្លាំងបណ្តាលអោយការពង្រាយមានភាពយឺតយ៉ាវ និងបង្កការរាំងស្ទះដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋ តែថ្ងៃនេះក្រោមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំផ្ទាល់ដោយឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានដោះស្រាយបញ្ហានេះបានដោយរលូន និងចប់ជាស្ថាពរ ហើយគិតត្រឹមយប់ថ្ងៃទី២០ វេលាម៉ោយ ៨:៣៩ យប់ នេះបងប្អូនប្រជាពលរដ្ឋធ្វើដំណើជាធម្មតាវិញហើយ។

Leave a Reply

Your email address will not be published. Required fields are marked *