បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង!

ក្នុងពិព័រណ៍ស្តីពីការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំងឆ្នាំ២០២៦នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតជុក ជំនោរអគ្គនាយកនិងលោកស្រី គង់រ័ត្នលំអង អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានណែនាំទៅកាន់អ្នកសារព័ត៌មានថា កម្ពុជានឹងសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលាឆ្នាំ ២០២៦ ខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ធ្វើដំណើរត្រង់ចេញពីប្រទេស ចិនឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនចូលទៅប្រទេសកម្ពុជានឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅ ក្នុងប្រទេស កម្ពុជាបានចំនួន១៤ថ្ងៃ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំនិងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញកាតមកដល់អេឡិចត្រូនិក(E-arrival card)។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញ ទៅកម្ពុជាប៉ុន្មានលើកក៏បាន ។ លោកស្រីគង់រ័ត្នលំអងបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តកែលម្អបរិយាកាសទេសចរណ៍និងកសាងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបានលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីផ្តល់ជូនភ្ញៀវទេសចរបរទេសនូវការដកបទពិសោធពីទេសចរណ៍ចម្រុះ។ ក្នុងពេលជាមួយគ្នានេះកម្ពុជាបានចាត់វិធានការផ្សេងៗ ដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរចិននិងអ្នកទេសចរអន្តរជាតិដទៃទៀត អញ្ជើញភ្ញៀវទេសចរចិនដោយស្មោះស្ម័គ្រឱ្យទៅទស្សនាប្រទេសកម្ពុជា ដើម្បីទទួលអារម្មណ៍ដោយផ្ទាល់ខ្លួនពីភាពទាក់ទាញខាងវប្បធម៌និងកម្លាំងរស់រវើកនៃការអភិវឌ្ឍរបស់កម្ពុជា។ ក្រៅពីប្រទេសកម្ពុជា លោកLubetkinរដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយក៏បានប្រកាសនាពេលថ្មីៗនេះដែរថា…

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន​ទទួលស្វាគមន៍ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ទទួលស្វាគមន៍ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ៕ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ…