គណកម្មាធិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង អញ្ជើចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ស្រ្តីដែលទើបសម្រាកកូននៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក្នុងឱកាសនៃព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

កំពង់ឆ្នាំង ៖ ដើម្បីចូលរួមអបអរសាទរនូវព្រះរាជបេសកម្មមនុស្សធម៌ សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាគម្រប់៩០ព្រះវស្សា និង យាងចូល៩១ព្រះវស្សា សាខាកាកបាទក្រហម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ នេះដឹកនាំដោយប្រធានគណកម្មាធិកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ព្រមទាំងមានអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំសមាជិក សមាជិការសាខា បានអញ្ជើញចុះសាកសួរសុខទុក្ខនិងចែកអំណោយដល់ ស្ត្រីមានផ្ទៃពោះត្រៀមសម្រាល និង ស្រ្តីដែលទើបសម្រាលកូន នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។

Leave a Reply

Your email address will not be published. Required fields are marked *