(ភ្នំពេញ)៖ តំណាងអយ្យការបានសម្រេចចោទប្រកាន់ជាផ្លូវការលើស្រ្តីលក់ទូរស័ព្ទដែលបានជេរប្រមាថទាហាន(វីរៈកងទ័ព)ជួរមុខ ពីបទ «ធ្វើឲ្យខូចទឹកចិត្តកងទ័ព» និង «ប្រមាថចំពោះអ្នករាជការសាធារណៈ»។ ការចោទប្រកាន់នេះ យោងតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបញ្ជាក់ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ថា «ករណីនេះត្រូវបានតំណាងអយ្យការសម្រេច ចោទប្រកាន់ជនសង្ស័យខាងលើតាមនីតិវិធីបើកការស៊ើបសួរពីបទ៖ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈ តាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ»។ តាមការចោទប្រកាន់តាមមាត្រាខាងលើ ស្រ្តីរូបនេះអាចប្រឈមជាប់ពន្ធនាគារចាប់ពី ២…
