កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់តំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងគណៈបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង និងលោកវរសេនីយ៍ឯក ង្វៀន ថាញ់ហ័រ មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តដុងថាប់ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោក-លោកស្រី…

បទវិភាគ៖កម្ពុជាប្រកាសសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិន “គុណតម្លៃ”នៃលិខិតឆ្លងដែនចិនបន្តកើនឡើង!

ក្នុងពិព័រណ៍ស្តីពីការប្រើប្រាស់ខាងទេសចរណ៍និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំងឆ្នាំ២០២៦នាពេលថ្មីៗកន្លងទៅនេះ ឯកឧត្តមបណ្ឌិតជុក ជំនោរអគ្គនាយកនិងលោកស្រី គង់រ័ត្នលំអង អគ្គនាយករងនៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានណែនាំទៅកាន់អ្នកសារព័ត៌មានថា កម្ពុជានឹងសាកល្បងអនុវត្តគោលនយោបាយលើកលែងទិដ្ឋាការចំពោះពលរដ្ឋចិនចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលាឆ្នាំ ២០២៦ ខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនទាំងអស់ ធ្វើដំណើរត្រង់ចេញពីប្រទេស ចិនឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិនចូលទៅប្រទេសកម្ពុជានឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅ ក្នុងប្រទេស កម្ពុជាបានចំនួន១៤ថ្ងៃ ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំនិងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញកាតមកដល់អេឡិចត្រូនិក(E-arrival card)។ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញ ទៅកម្ពុជាប៉ុន្មានលើកក៏បាន ។ លោកស្រីគង់រ័ត្នលំអងបានថ្លែងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជាបានបន្តកែលម្អបរិយាកាសទេសចរណ៍និងកសាងហេដ្ឋារចនាសម្ព័ន្ធព្រមទាំងបានលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីផ្តល់ជូនភ្ញៀវទេសចរបរទេសនូវការដកបទពិសោធពីទេសចរណ៍ចម្រុះ។ ក្នុងពេលជាមួយគ្នានេះកម្ពុជាបានចាត់វិធានការផ្សេងៗ ដើម្បីធានាសុវត្ថិភាពរបស់ភ្ញៀវទេសចរចិននិងអ្នកទេសចរអន្តរជាតិដទៃទៀត អញ្ជើញភ្ញៀវទេសចរចិនដោយស្មោះស្ម័គ្រឱ្យទៅទស្សនាប្រទេសកម្ពុជា ដើម្បីទទួលអារម្មណ៍ដោយផ្ទាល់ខ្លួនពីភាពទាក់ទាញខាងវប្បធម៌និងកម្លាំងរស់រវើកនៃការអភិវឌ្ឍរបស់កម្ពុជា។ ក្រៅពីប្រទេសកម្ពុជា លោកLubetkinរដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយក៏បានប្រកាសនាពេលថ្មីៗនេះដែរថា…

ការធ្វើពិពិធកម្មសេដ្ឋកិច្ច មិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួននោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិ

ឯកឧត្តម ស៊ុន​ ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានគូសរំលេចថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចមិនត្រឹមតែជាការកាត់បន្ថយការពឹងផ្អែកលើវិស័យប្រពៃណីមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើតចលករកំណើនថ្មី សំដៅជួយបង្កើនភាពធន់នៃសេដ្ឋកិច្ចជាតិចំពោះបម្រែបម្រួល និងវិបត្តិនានានៅលើសកលលោក ព្រមទាំងធានាបាននូវការអភិវឌ្ឍប្រកបដោយចិរភាព បរិយាបន្ន។ ការគូសបញ្ជាក់របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងកិច្ចប្រជុំអន្តរក្រសួងពិនិត្យលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃចុងអាណត្តិ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (Cambodia Industrial Development Policy – IDP) មុននឹងរៀបចំបន្តនីតិវីធីជំហានបន្ទាប់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃ ទី៤…

អបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា

អបអរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា៖ សូមចូលរួមអបអរសាទរការរកឃើញសត្វព្រៃសំខាន់ៗនៅភាគខាងជើងប្រទេសកម្ពុជា ការសិក្សាស្រាវជ្រាវដែលទើបចុះផ្សាយថ្មីៗនេះ បានបញ្ជាក់ពីវត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ដែលក្នុងចំណោមនោះ មានថនិកសត្វចំនួន ៧ ប្រភេទស្ថិត ក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ ហើយមានប្រភេទខ្លះគឺព៉ំដែលត្រូវ បានប្រទះឃើញផ្ទាល់នឹងភ្នែកឡើយនៅក្នុងតំបន់សិក្សានោះ។ សត្វព្រៃទាំំង៧ប្រភេទនោះរួមមាន៖ សត្វទន្សោង Banteng (Bos javanicus) សត្វពង្រូល Sunda pangolin (Manis javanica) សត្វស្វាកន្ទុយសជើងក្រហម Red-shanked douc langur (Pygathrix nemaeus)…

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បាន​ទទួលស្វាគមន៍ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា

ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន​ទទួលស្វាគមន៍ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសិង្ហបុរី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ៕ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ…

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានបង្ហោះសារអបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអង្គារ ៤រោច​ ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សម្តេចសូមជូនពរបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ សូមជម្រាបថា ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះ ​គ្រោងរៀបចំនៅក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោម​ព្រះរាជាធិ​ប​តី​ភាព ​ព្រះករុណា ​ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី…

ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន​ មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…

ក្រសួងការងារបង្ហាញអំពីឱកាសការងារនៅ តែមានបន្តសម្រាប់ផ្តល់ជូនអតីតពលករពីប្រទេសថៃ

កាលពីចុងខែវិច្ឆិកាកន្លងនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា ឱកាសការងារចំនួន ៨៦,៨៩១ កន្លែង នៅទូទាំងរាជធានី-ខេត្ត ទាំង២៥ កំពុងរង់ចាំបងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ជាពិសេសបងប្អូនអតីតពលករ ដែលវិលត្រឡប់មកពីប្រទេសថៃ។ ឱកាសការងារទាំងនោះ ស្ថិតនៅក្នុងវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម ហើយឱកាសការងារដែលមានច្រើនជាងគេ គឺនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកណ្ដាល ខេត្តតាកែវ និងខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក្រសួងការងារ ក៏បានឱ្យដឹងដែរថា គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥នេះ បងប្អូនអតីតពលករត្រឡប់មកពីថៃប្រមាណជិត ២៩ម៉ឺននាក់ បានទទួលការងារធ្វើសម្រាប់ការងារនៅក្នុងប្រព័ន្ធ។ដោយឡែក…

កិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ខេត្តសៀមរាប

នារសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរកិច្ចការនារីខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំកិច្ចប្រជុំក្រុមការងារឆ្លើយតបជាពហុវិស័យ ចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ប្រចាំត្រីមាសទី៤ ស្ថិតក្រោមគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ ខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំដោយ លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារ និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ លោកស្រី ម៉ននី រង្សី លើកឡើងថា កិច្ចប្រជុំនាពេលនេះ រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ និងពង្រឹងការផ្ដល់សេវាជាពហុវិស័យឆ្លើយតប…

ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែ

(ភ្នំពេញ) នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែវិច្ឆិកា របស់នាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងផ្សព្វផ្សាយអនុក្រឹត្យស្តីពីឯកសណ្ឋានសញ្ញាសម្គាល់…